លោកស្រី ច្រេក ពេជ្យនេង ជាមេឃុំស្ត្រីតែម្នាក់គត់ក្នុងខេត្តឧត្តរមានជ័យ បាននិយាយថា គាត់មានការយល់ឃើញក្នុងរូបភាពពីរ អំពីសកម្មភាពរោងចក្រធ្យូងថ្ម នៅក្នុងស្រុករបស់គាត់។ ជាមេឃុំស្ត្រីដ៏មានមោទនភាពម្នាក់ លោកស្រីបានបន្តថា៖ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
«ខ្ញុំចង់ឲ្យអ្នករាល់គ្នាក្នុងសហគមន៍របស់ខ្ញុំមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែខ្ញុំក៏មានការព្រួយបារម្ភ អំពីហានិភ័យសុខភាពដល់កម្មករ និងប្រជាជនក្នុងមូលដ្ឋានផងដែរ»។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ច្រេក ពេជ្យនេង
លោករឿន ភារិន ដែលធ្លាប់ជាទីប្រឹក្សាឃុំសម្រាប់រោងចក្រអគ្គិសនីថាមពលធ្យូងថ្ម ហាន សេង មិនបានទទួលព័ត៌មានថ្មីអំពីរោងចក្រនេះទេ។ លោកបាននិយាយថា៖ «ការសាងសង់ឥឡូវត្រូវបានផ្អាក ហើយយើងមិនដឹងមូលហេតុទេ ព្រោះវាជាព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន»។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ប្រមាណពីរគីឡូម៉ែត ពីរោងចក្រអគ្គិសនីថាមពលធ្យូងថ្ម ដែលសាងសង់បានពាក់កណ្ដាលនេះ នៅតាមផ្លូវខេត្ត តភ្ជាប់អន្លង់វែង និងត្រពាំងប្រាសាទ គេឃើញមានអណ្តូងរ៉ែធ្យូងថ្ម កំពុងដំណើរការមួយ ដែលថ្ងៃណាមួយនឹងអាចផ្គត់ផ្គង់ ដល់គម្រោងរោងចក្រ ហាន សេង។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
រោងចក្រអគ្គីសនីធ្យូងថ្ម ហាន សេង ជាប់គាំងមិនដំណើរការ ជាងមួយឆ្នាំមកហើយ។ នេះបើតាមអ្នកស្រុកនៅតំបន់នោះ និងអជ្ញាធរមូលដ្ឋាន។ សម្រាប់អ្នកស្រុកឧត្តរមានជ័យ ពួកគាត់មិនដឹងពីមូលហេតុជាប់គាំង ឬពេលណារោងចក្រ នឹងបន្តសាងសង់វិញនោះទេ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
គំនអាចម៍ដី និងធ្យូងថ្មនៅអណ្តូងរ៉ែធ្យូងថ្មយន់ ឃាង នៅពីរគីឡូម៉ែត្រពីរោងចក្រថាមពលសាងសង់បានពាក់កណ្ដាល ហាន សេង ។ អណ្តូងរ៉ែសកម្មនេះមានទំហំតូច ប៉ុន្តែត្រូវបានគេរំពឹងថា នៅថ្ងៃអនាគត នឹងអាចផ្គត់ផ្គង់រោងចក្រនៅក្បែរនោះ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
បំណែកធ្យូងថ្មនៅអណ្តូងរ៉ែធ្យូងថ្មយន់ ឃាង ប្រមាណពីរគីឡូម៉ែត្រ ពីរោងចក្រថាមពលសាងសង់បានពាក់កណ្ដាល ហាន សេង។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ទិដ្ឋភាពទូទៅនៃដីសម្បទានមួយកន្លែង ក្នុងចំណោមដីសម្បទានចំនួនពីរដែលផ្តល់ទៅឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដោយរដ្ឋាភិបាលកម្ពុជា។ ខណៈសម្បទានដីទីមួយ ដែលផ្តល់ឱ្យរោងចក្រថាមពលធ្យូងថ្ម មើលឃើញថាមិនសូវមានសកម្មភាពនោះ តំបន់ដែលផ្តល់ឱ្យក្រុមហ៊ុនក្នុងសម្បទានដីទីពីរ ជាឧទ្យានជាតិ កំពុងត្រូវបានឈូសឆាយជាលំដាប់។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
អតីតប្រជាពលរដ្ឋម្នាក់ដែលត្រូវបានបណ្តេញចេញ ពីតំបន់សម្បទានដី បង្ហាញរូបភាពអតីតផ្ទះរបស់គាត់ ដែលគាត់និយាយថាត្រូវបានបំផ្លាញដោយមន្ត្រីរដ្ឋាភិបាល។ ដោយសារគាត់មិនមានប័ណ្ណកម្មសិទ្ធិដីនោះ គាត់មិនបានទទួលសំណង ទៅលើទ្រព្យសម្បត្តិដែលបាត់បង់នោះទេ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ទីតាំងនៃរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម របស់រ៉ូយ៉ាល់គ្រុប ស្ទើរតែពុំមានសកម្មភាព ដោយដំបូងឡើយ រោងចក្រនេះមានគម្រោងដាក់ឲ្យដំណើរការនៅឆ្នាំនេះ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
នៅឈូងសមុទ្រកំពង់សោម ក្នុងខេត្តកោះកុង គេអាចមើលឃើញរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មកំពុងដំណើរការ ចំនួនពីររបស់កម្ពុជា នៅខេត្តព្រះសីហនុ។ ខណះដែលគម្រោងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម របស់រ៉ូយ៉ាល់គ្រុប នៅមិនទាន់ដំណើរការនៅឡើយ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ប្រជាពលរដ្ឋដែលធ្លាប់រស់នៅក្នុងដីសម្បទានទាំងពីរនេះ តវ៉ាថាមានការបណ្ដេញចេញដោយកងកម្លាំងចម្រុះរបស់អាជ្ញាធរ តាមការបញ្ជាពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ទីតាំងនៃរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម របស់រ៉ូយ៉ាល់គ្រុប ស្ទើរតែពុំមានសកម្មភាព ដោយដំបូងឡើយ រោងចក្រនេះមានគម្រោងដាក់ឲ្យដំណើរការនៅឆ្នាំនេះ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ខេត្ត ព្រះសីហនុ
នៅខេត្តព្រះសីហនុ គម្រោងសាងសង់រោងចក្រអគ្គីសនីធ្យូងថ្មថាមពល ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិតែមួយ ជាមួយនឹងរោងចក្រអគ្គីសនីថាមពល ២៥០មេហ្គាវ៉ាត់ របស់ Cambodian Energy Limited (CEL) ដែលកំពុងដំណើរការស្របពេលគ្នា។ ប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវ ក៏បានបង្ហាញអំពីកង្វល់របស់ពួកគាត់ ជុំវិញនឹងផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលបង្កឡើង ដោយរោងចក្រអគ្គីសនីធ្យូងថ្មផងដែរ។
សត្វផ្សោតឥណ្ឌូប៉ាស៊ីហ្វិកមួយក្បាល អើតក្បាលមករកខ្យល់ តាមបណ្ដោយចំណតផ្ទុកធ្យូងថ្ម នៅស្ទឹងហាវ ដែលផ្គត់ផ្គង់រោងចក្រថាមពលធ្យូងថ្មពីរនៅក្នុងស្រុក។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មកំពុងដំណើរការរបស់កម្ពុជា គឺប្រមូលផ្តុំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ខណៈពេលដែលមានការផលិតធ្យូងថ្មក្នុងស្រុកពិតមែន រោងចក្រទាំងនេះនៅពឹងផ្អែកលើការនាំចូលពីបរទេស។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ព្រះអាទិត្យហៀបលិច លើចំណតផ្ទុកធ្យូងថ្មនៅស្រុកស្ទឹងហាវ ខណៈពេលកម្មករធ្វើដំណើរត្រឡប់មកផ្ទះ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
អ្នកនេសាទ លោក ហង្ស តារា ឈរក្បែរក្បាលទូកនេសាទ ដោយឃើញមានរោងចក្រថាមពលនៅខាងក្រោយ។ គាត់ និងប្រជាជនដទៃទៀតដែលប្រកបរបរចិញ្ចឹមជីវិតលើទឹក ជឿថាសកម្មភាពរោងចក្រថាមពលធ្យូងថ្ម បានជះឥទ្ធិពលអវិជ្ជមានដល់ត្រីក្នុងទឹក ដែលនៅជុំវិញស្រុកស្ទឹងហាវ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
សន្តិសុខក្រុមហ៊ុន ខេមបូឌា អេននឺជី លីមីតធីត (Cambodian Energy Limited) ដែលបានប្រតិបត្តិការរោងចក្រថាមពលធ្យូងថ្ម ដែលបានសាងសង់ពីមុនរបស់កម្ពុជា។ គាត់រស់នៅពីរគីឡូម៉ែត្រ ពីរោងចក្រកំពុងដំណើរការ។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ជាសហគមន៍នៅជាប់មាត់សមុទ្រមួយ អ្នកស្រុកស្ទឹងហាវភាគច្រើនជាអ្នកនេសាទ ហើយដើម្បីជាការតំណាងរបរនេសាទ គេឃើញមានរូបចម្លាក់ធំមួយនៅរង្វង់មូល កណ្ដាលស្រុក។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
រាយការណ៍បន្ថែមដោយ៖ Andrew Haffner និង ឡាយ សុផាន់ណា
This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.