• Home
  • Insight
  • Blog
  • Business
  • Entertainment
  • Health
  • Politics
  • Shop
    • Gift Shop
    • Value Shop
    • Store
    • Bargain Shop
    • Discount
  • Sports
  • Tech
  • Travel
  • USA
  • Video
  • World
    • Asia
    • Africa
    • South America
    • North America
    • Europe
    • Oceania
Thursday, July 30, 2026
No Result
View All Result
Subscribe Now
  • Home
  • Insight
  • Blog
  • Business
  • Entertainment
  • Health
  • Politics
  • Shop
    • Gift Shop
    • Value Shop
    • Store
    • Bargain Shop
    • Discount
  • Sports
  • Tech
  • Travel
  • USA
    TX Rep. Brandon Gill Mocks James Talarico Over Fauci Action Figure Post

    TX Rep. Brandon Gill Mocks James Talarico Over Fauci Action Figure Post

    NBA players are ‘being taught’ to flop

    NBA players are ‘being taught’ to flop

    Industry was warned for years about chemical ‘runaway’ dangers. Then came near-catastrophe in O.C.

    Industry was warned for years about chemical ‘runaway’ dangers. Then came near-catastrophe in O.C.

    Trump administration seeks government-wide NDAs to stop leaks : NPR

    Trump administration seeks government-wide NDAs to stop leaks : NPR

    Dog discharges shotgun inside truck, striking woman at Nebraska traffic light

    Dog discharges shotgun inside truck, striking woman at Nebraska traffic light

    Toshifumi Suzuki, Japan’s ‘God’ of Convenience Stores, Dies at 93

    Toshifumi Suzuki, Japan’s ‘God’ of Convenience Stores, Dies at 93

     Judge Sanctioned CoreCivic for Destroying Video in ICE Death Suit

     Judge Sanctioned CoreCivic for Destroying Video in ICE Death Suit

    Suspect dead after opening fire near White House security checkpoint, Secret Service says

    Suspect dead after opening fire near White House security checkpoint, Secret Service says

    Trump trashes Colbert’s high-rated finale as “no ratings”

    Trump trashes Colbert’s high-rated finale as “no ratings”

  • Video
  • World
    • Asia
    • Africa
    • South America
    • North America
    • Europe
    • Oceania
The Insight Post
  • Home
  • Insight
  • Blog
  • Business
  • Entertainment
  • Health
  • Politics
  • Shop
    • Gift Shop
    • Value Shop
    • Store
    • Bargain Shop
    • Discount
  • Sports
  • Tech
  • Travel
  • USA
    TX Rep. Brandon Gill Mocks James Talarico Over Fauci Action Figure Post

    TX Rep. Brandon Gill Mocks James Talarico Over Fauci Action Figure Post

    NBA players are ‘being taught’ to flop

    NBA players are ‘being taught’ to flop

    Industry was warned for years about chemical ‘runaway’ dangers. Then came near-catastrophe in O.C.

    Industry was warned for years about chemical ‘runaway’ dangers. Then came near-catastrophe in O.C.

    Trump administration seeks government-wide NDAs to stop leaks : NPR

    Trump administration seeks government-wide NDAs to stop leaks : NPR

    Dog discharges shotgun inside truck, striking woman at Nebraska traffic light

    Dog discharges shotgun inside truck, striking woman at Nebraska traffic light

    Toshifumi Suzuki, Japan’s ‘God’ of Convenience Stores, Dies at 93

    Toshifumi Suzuki, Japan’s ‘God’ of Convenience Stores, Dies at 93

     Judge Sanctioned CoreCivic for Destroying Video in ICE Death Suit

     Judge Sanctioned CoreCivic for Destroying Video in ICE Death Suit

    Suspect dead after opening fire near White House security checkpoint, Secret Service says

    Suspect dead after opening fire near White House security checkpoint, Secret Service says

    Trump trashes Colbert’s high-rated finale as “no ratings”

    Trump trashes Colbert’s high-rated finale as “no ratings”

  • Video
  • World
    • Asia
    • Africa
    • South America
    • North America
    • Europe
    • Oceania
No Result
View All Result
No Result
View All Result
Home Asia

ការពឹងផ្អែកលើអគ្គីសនីធ្យូងថ្ម បង្អាក់ដំណើរការថាមពលនៅកម្ពុជា

by Theinsightpost
January 9, 2024
in Asia
0 0
0
ការពឹងផ្អែកលើអគ្គីសនីធ្យូងថ្ម បង្អាក់ដំណើរការថាមពលនៅកម្ពុជា

បីឆ្នាំក្រោយការប្រើប្រាស់ទ្វេរដងលើផូស៊ីលឥន្ធនះ ក្តីសង្ឃឹមរបស់កម្ពុជាលើថាមពលធ្យូងថ្ម កំពុងធ្លាក់ចុះ ស្របពេលនេះដែរ គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គីសនីធ្យូងថ្មកំពុងប្រឈមនឹងការពន្យារពេល ហើយបានចោទជាសំនួរផងដែរថា តើរោងចក្រនេះនឹង ឬក៏អាចចាប់ដំណើរការបាននៅពេលណា។

សំណង់រោងក្រអគ្គីសនីធ្យូងថ្ម ដែលស្ថិតនៅលើដីវាលមួយកន្លែងនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកសកម្មភាពសាងសង់។ ឥដ្ឋស៊ីម៉ង់ដ៍ដែលមានវល្លិ៍តោង ព្រមទាំងម៉ាស៉ីនលាយបេតុង និងសំបកកង់ឡានដែលទុកចោល ហាក់ដូចជាតម្រុយបញ្ជាក់អំពីការផ្អាកសាងសង់។

សន្តិសុខយាមដែលកំពុងជួបជុំគ្នានៅពេលល្ងាចនៅមុខខ្លោងទ្វាររោងចក្រអគ្គីសនី បានត្អូញត្អែរអំពីការពន្យារពេលបើកប្រាក់ខែ អស់រយៈពេល៤ខែ និងបានបញ្ជាក់ ពួកគាត់មិនដឹងថារោងចក្រ នឹងបន្តសាងសង់នៅថ្ងៃណាទេ។

អនាគតនៃរោងចក្រអគ្គីសនីធ្យូងថ្ម ហាន សេង ហាក់ឆ្លុះបញ្ចាំងអំពីគម្រោងផលិតកម្មអគ្គីសនីស្រដៀងគ្នា នៅអាស៊ីអាគ្នេយ៍ផ្សេងៗ ដែលទទួលបានការគាំទ្រពីចិន និងជាផ្នែកមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៃកិច្ចផ្តួចផ្តើមផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។

កាលពីឆ្នាំ ២០២០ ប្រទេសកម្ពុជាហាក់ដូចជាមិនខ្វាយខ្វល់ ទៅនឹងការជំរុញឱ្យប្រើប្រាស់ថាមពលស្អាតជាសាកល ដោយបន្តការប្រើប្រាស់ទ្វេដងលើផូស៊ីលឥន្ធនះ ជាមួយនឹងគោលបំណងពង្រីក និងអភិវឌ្ឍរោងចក្រថាមពលធ្យូងថ្មចំនួនបី។ ផែនការបង្កើនថាមពល​នេះ ​បែរជាមិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ ដោយនៅ​ឆ្នាំ​បន្ទាប់​ប្រទេស​ចិន​បង្ហាញគោលជំហរ ក្នុង​ការ​កាត់​បន្ថយ​ការ​គាំទ្រ​រោងចក្រ​ធ្យូង​ថ្ម​នៅ​បរទេស ដែល​បាន​សម្លាប់​គម្រោង​នៅ​កន្លែង​ផ្សេង​ទៀត ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ថ្វីត្បិតតែកម្ពុជាទទួលរងនូវថ្មបាក់ពីជំហរថ្មីរបស់ចិន រោងចក្រអគ្គីសនី ដែលស្ថិតក្នុងដំណាក់កាលខុសៗគ្នានេះ ជាគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ជារោងចក្រអគ្គីសនីថាមពលធ្យូងថ្មចុងក្រោយ។ ក្រុមការងារ Southeast Asia Globe បានរកឃើញថា មានគម្រោងបីដែលគេនឹងធ្វើនៅខេត្តចំនួនបី ក៏ដូចជារោងចក្រអគ្គីសនីធ្យូងថ្ម ដែលមានស្រាប់ផងដែរ។

One of Cambodia’s newest proposed coal-fired power plants in Oddar Meanchey province has been dormant for more than a year. Photo by Anton L. Delgado for Southeast Asia Globe.

នៅខេត្តកោះកុងឯណោះវិញ ក្រុមហ៊ុន Royal Group មានគម្រោងសាងសង់រោងចក្រអគ្គីសនី (តែមិនទាន់មានសកម្មភាព) ៧០០មេហ្គាវ៉ាត់ ក្នុងឆ្នាំនេះ បើទោះបីជាប្រជាពលរដ្ឋសម្តែងការមិនពេញចិត្ត ទៅនឹងសំណងមិនសមរម្យ និងការបង្ក្រាបមកលើប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរក៏ដោយ។

នៅខេត្តឧត្តរមានជ័យ រោងចក្រអគ្គីសនី ហាន សេង ដែលអាចផលិតថាមពលបាន ២៦៥មេហ្គាវ៉ាត់ ជាគម្រោងសម្រេចបានពាក់កណ្តាល បានហួសថ្ងៃកំណត់ការបិទបញ្ចប់ការសងសង់ តាំងពីឆ្នាំមុន។ ដោយសារតែជំនួយធ្លាក់ចុះ ម្ចាស់គម្រោងបានបង្វែរគម្រោងនេះ ឱ្យទៅក្រុមហ៊ុនម៉ៅការសាងសង់ថ្មីវិញ ដែលមិនត្រឹមតែបន្តចាប់យក ការផលិតអគ្គីសនីដោយធ្យូងថ្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនថ្មីនេះក៏សម្លឹងឃើញ នូវការវិនិយោគបន្ថែមលើថាមពលសូឡានៅទីតាំងនេះផងដែរ។

នៅខេត្តព្រះសីហនុ គម្រោងសាងសង់រោងចក្រអគ្គីសនី ថាមពល ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ស្ថិតនៅតាមបណ្តោយផ្លូវជាតិតែមួយ ជាមួយនឹងរោងចក្រអគ្គីសនី Cambodian Energy Limited (CEL) ដែលកំពុងដំណើរការស្របពេលគ្នា។ ប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវ ក៏បានបង្ហាញអំពីកង្វល់របស់ពួកគាត់ជុំវិញនឹងផលប៉ះពាល់សុខភាព និងផលប៉ះពាល់ដល់បរិស្ថាន ដែលបង្កឡើងដោយរោងចក្រអគ្គីសនីធ្យូងថ្មផងដែរ។

លោក ហង្ស ដារ៉ា បានលាឈប់ពីការងារជាជាងភ្លើងនៅរោងចក្រអគ្គីសនីធ្យូងថ្ម CEL ហើយសព្វថ្ងៃជាអ្នកនេសាទ បានមានប្រសាសន៍ថា៖ «វាមិនល្អសម្រាប់សុខភាពរបស់យើងទេ។ បញ្ហានេះនឹងប៉ះពាល់ដល់ក្មេងជំនាន់ក្រោយ ដោយសារតែនៅខេត្តឥលូវ មានរោងចក្រអគ្គីសនីធ្យូងថ្មច្រើន»។

Hang Dara, a former electrician turned fisherman, passes the two active coal-fired power plants in Sihanoukville’s Steung Hav district. Photo by Anton L. Delgado for Southeast Asia Globe.

អនាគតផូស៊ីលឥន្ធនះ

កាលពីឆ្នាំ ២០២១ កន្លងទៅ នៅពេល កំពុងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា ដើម្បីបន្ត «ការប្តេជ្ញារស់នៅប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ» លោក ស៊ី ជីនពីង នឹងបង្កើនការគាំទ្ររបស់ខ្លួន ដើម្បីអភិវឌ្ឍនូវថាមពលបៃតង និងការបញ្ចេញឧស្ម័នកាបូនតិចតួច ហើយថែមទាំង «មិនបន្តសាងសង់រោងចក្រអគ្គីសនីដើរដោយការដុតធ្យូងថ្ម នៅក្រៅប្រទេសទៀតទេ»។

ក្នុងនាមជាអ្នកផ្តល់ហិរញ្ញប្បទាន និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់រោងចក្រអគ្គីសនីធ្យូងថ្ម សេចក្តីប្រកាសរបស់ប្រទេសចិន ត្រូវបានសាទរថាជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឈ្ពោះទៅការកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោក ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត ឬ Centre for Research on Energy and Clean Air (CREA) បានឱ្យដឹងថា ជោគវាសនានៃគម្រោងធ្យូងថ្មដែលគាំទ្រដោយចិនចំនួន ៧៧កន្លែង នៅជុំវិញពិភពលោក ដែលស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍ មកដល់ពេលនេះ នៅតែមិនប្រាកដថា នឹងបន្តទទួលបានការគាំទ្រពីចិន ឬក៏យ៉ាងណានោះទេ។

In Oddar Meanchey, just down the road from the Han Seng power plant construction site, the Yun Khean coal mine was operating business as usual with hopes to one day supply the plant. Photo by Anton L. Delgado for Southeast Asia Globe.

ស្ទើរតែពាក់កណ្តាលនៃរោងចក្រអគ្គីសនីទាំងនេះ ត្រូវបានគេសាងសង់ឡើងនៅអាស៊ីអាគ្នេយ៍។

ប្រសិនបើគម្រោងទាំង ៣៧ នៅក្នុងប្រទេសឥណ្ឌូនេស៊ី វៀតណាម ឡាវ កម្ពុជា និងហ្វីលីពីន ត្រូវបានដំណើរការទៅតាមអាយុកាលស្តង់ដាររបស់ពួកគេពី ២៥ ទៅ ៣០ឆ្នាំនោះ មជ្ឈមណ្ឌល CREA បានគណនាថា កាបូនច្រើនជាង ៥,៥០០ លានតោន នឹងត្រូវបានបញ្ចេញទៅក្នុងបរិយាកាស។

រោងចក្រអគ្គីសនីធ្យូងថ្មទាំងបីនៅក្នុងប្រទេសកម្ពុជាប្រហែលតស៊ូបានពីជំហរថ្មីរបស់ចិន ប៉ុន្តែរោងចក្រថាមពលចំនួន ១៤ផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមត្រូវបានលុបចោលជាផ្លូវការ។ នេះបើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌល CREA អំពីការផ្អាកនូវការផលិតអគ្គីសនី ១៥.៦ ជីហ្គាវ៉ាត់ នៅពីរប្រទេសខាងលើនេះ។

លោក Lauri Myllyvirta អ្នកវិភាគនៅមជ្ឈមណ្ឌល CREA មានប្រសាសន៍ថា៖ «ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃ ក្នុងការប្រើប្រាស់ថាមពលស្អាត និងការតម្លើងថ្លៃទៅលើធ្យូងថ្មនេះ ជាឱកាសមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការពិនិត្យឡើងវិញថា តើធ្យូងថ្មជាជម្រើសល្អ សម្រាប់បំពេញតម្រូវការថាមពលនៅកម្ពុជាដែរឬទេ»។

លោក Myllyvirta មានប្រសាសន៍ថា កម្ពុជាកំពុងឈានចូលដំណាក់កាលស្រពិចស្រពិល ជាពិសេស ដោយសារតែប្រទេសនេះ ភា​គច្រើនពឹងផ្អែកលើការនាំចូលធ្យូងថ្មពីបរទេស។

«តម្លៃធ្យូងថ្មឡើងចុះមិនទៀងទាត់ ហើយទីផ្សារធ្យូងថ្មជុំវិញពិភពលោកកាលពីបីឆ្នាំមុន បានបង្ហាញឱ្យឃើញថា សេដ្ឋកិច្ចមានហានិភ័យដែលត្រូវពឹងផ្អែកទៅលើផូស៊ីលឥន្ធនះ ក្នុងការផលិតអគ្គីសនី»។ លោកបានបន្តរៀបរាប់ថា តម្លៃនឹង «កាន់តែប្រែប្រួល» នៅពេលពិភពលោកលែងនិយមប្រើប្រាស់ធ្យូងថ្មជាប្រភពថាមពល។

នៅក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចូលធ្យូងថ្មក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ២២២ លានដុល្លារអាមេរិក នេះបើយោងទៅតាម ប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្ម (UN Comtrade Database) ដែលបានធ្វើឡើងដោយ Atlas of Economic Complexity របស់ Harvard Growth Lab។​

ទិន្នន័យស្ថិតិពាណិជ្ជកម្មខាងលើបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់ឥណ្ឌូនេស៊ីថា ជាអ្នកនាំចូលធ្យូងថ្មដ៏ធំបំផុត មកកាន់កម្ពុជាជាងមួយទសវត្សរ៍មកនេះ។ ប្រមាណ ៨៥ភាគរយ នៃធ្យូងថ្មដែលបាននាំចូលមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២១ គឺជាការនាំចូលពីឥណ្ឌូនេស៉ី។

A shipment of coal is piled onto a dock in Sihanoukville’s Stueng Hav district, home to two of Cambodia’s coal-fired power plant complexes. Photo by Anton L. Delgado for Southeast Asia Globe.

ចំណែកឯលោក Zulfikar Yurnaidi ជាមន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលថាមពលអាស៊ាន ក្នុងរាជធានីហ្សាកាតា បានមានប្រសាសន៍ថា «ភាពសម្បូរបែបនៃប្រភពថាមពល» ដែលកើតឡើងជុំវិញពិភពលោក នឹងកាន់តែធ្វើឱ្យ [អគ្គីសនី] ធ្យូងថ្មកាន់តែមានភាពស្រពិចស្រពិលនៅថ្ងៃមុខ។ លោក Yurnaidai បានពន្យល់ថា «ប្រតិកម្មទៅនឹងធ្យូងថ្ម» នៅឆាកអន្តរជាតិ នៅតែបន្តជាបញ្ហាដែលអាស៊ាន មិនអាចដោះស្រាយបាន។

«យើងមិនអាចបន់ស្រន់ឱ្យ [ធ្យូងថ្ម និងផូសុីលឥន្ធនះ] វាទៅបាត់ភ្លាមៗនោះទេ» លោក​​ Yurnaidi មានប្រសាសន៍។ លោកបន្តថា «ការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលបរទេសនៅតែមានភាពចាំបាច់។ ប្រហែលជាមិនមែនសម្រាប់សាងសង់រោងចក្រអគ្គីសនីដែលបង្ករផលប៉ះពាល់ ប៉ុន្តែជួយឱ្យយើងអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយធ្វើបច្ចុប្បន្នភាពរោងចក្រអគ្គីសនីធ្យូងថ្ម និងវិនិយោគលើថាមពលដែលកកើតឡើងវិញ» ។

នៅពេលដែលជំនួយសាងសង់ខ្សត់ទៅៗ គេចាប់ផ្តើមមើលឃើញ មានជំនួយគាំទ្រថាមពលបៃតង នៅអាស៊ី​អា​គ្នេ​យ៏ និងជំនួយដល់គម្រោង Just Energy transitions នៅវៀតណាម និងឥណ្ឌូនេស៊ី ។

ទោះបីជាអាស៊ានមានជំនួយពីបរទេសក៏ពិតមែន លោក Yurnaidi បានលើកឡើងថា តម្រូវការធ្យូងថ្ម នឹងនៅតែជាតម្រូវការរបស់អាស៊ាន ទៅះបីជាបណ្តាប្រទេសដែលជាសមាជិក ងាកទៅរកថាមពលកកើតឡើងវិញក៏ដោយ។

«អាស៊ាន [ប្រៀបបីដូច] ជាសំពៅដ៏ធំមួយដែលផ្ទុកមនុស្សរាប់សិបលាននាក់ និងមាន GDP រាប់លានកោដ»។ ការងាកទៅរកថាមពលថ្មី យើងត្រូវយល់ថា កប៉ាល់នេះត្រូវតែបែរក្បាល។ ប៉ុន្តែយើងមិនបង្វិលចង្កូតបានភ្លាមៗនោះទេ ពីព្រោះថាបើយើងធ្វើដូច្នេះមែន អ្នកនៅលើសំពៅនឹងអស់ជំហរ ហើយធ្លាក់ចូលសមុទ្រជាមិនខាន»។ លោកបន្ថែម។​

A fisherman in Sihanoukville province passes the coal power plants on the coast of Steung Hav district. Photo by Anton L. Delgado for Southeast Asia Globe.

ការពឹងផ្អែកលើធ្យូងថ្ម

ក្រោយជម្ងឺកូវីដ១៩ ផែនការមេក្នុងការអភិវឌ្ឍអគ្គីសនីនៅកម្ពុជា បានចេញផ្សាយជាសាធារណៈនៅឆ្នាំ ២០២៣ បង្ហាញអំពីផែនការបង្កើនផលិតកម្មថាមពលនៅកម្ពុជា ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៤០ ព្រមទាំងបានធ្វើការព្យាករណ៍អំពីតម្រូវការថាមពលទូទាំងប្រទេស។

ប្រាំឆ្នាំដំបូងនៃ «សេណារីយ៉ូថាមពល» នៃគម្រោងនេះ បានផ្តល់អទិភាព ដល់ការអភិវឌ្ឍរោងចក្រអគ្គីសនីធ្យូងថ្ម ចំនួនបីកន្លែង ដែលជារោងចក្រអគ្គីសនីធ្យូងថ្មចុងក្រោយ របស់កម្ពុជាផងដែរ។

នៅក្នុងកិច្ចប្រជុំមួយ មុនសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការសហប្រជាជាតិ ឬហៅថា COP26 រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា កម្ពុជានឹងមិនអនុម័តគម្រោងធ្យូងថ្មបន្ថែមទៀតទេ។


ការពន្យារពេលសាងសង់ជាច្រើនឆ្នាំរបស់រោងចក្រថាមពលចំនួនពីរ បានធ្វើឱ្យអ្នកជំនាញផ្នែកថាមពលមួយចំនួន មានការបារម្ភចំពោះកង្វះថាមពលដែលអាចនឹងកើតមាន។ លោក ជា សោភ័ណ ដែលជាអ្នកជំនាញខាងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បានមានប្រសាសន៍ថា កង្វះខាតនឹងអាស្រ័យលើថា តើសេដ្ឋកិច្ច និងតម្រូវការថាមពលក្រោយកូវីដរបស់កម្ពុជា ងើបឡើងមកវិញប៉ុណ្ណា។

ខណៈពេលដែលអ្នកវិនិយោគក្រៅស្រុកលែងចាប់អារម្មណ៍នឹងផូសុីលឥន្ធនះ លោក សោភ័ណ បានសង្កត់ថា ការធានាឱ្យមានការជួយគាំទ្រ មកលើគម្រោងសាងសង់រោងចក្រអគ្គីសនីទាំងពីរនេះ មានភាពលំបាកណាស់។

«តើវិនិយោគិនរូបណា ដែលនៅតែអាចផ្តល់ហិរញ្ញប្បទានដល់រោងចក្រដែលជាប់គាំងបែបនេះ?» លោកសោភ័ណ្ឌបានលើកឡើងបែបនេះ និង​បាន​ពន្យល់​ថា បើ​គ្មាន​ប្រទេស​ចិន វាអាចនឹងគ្មាន ឬមានការប្រែក្លាយគម្រោងនេះតិចតួចបំផុត។

ឯកឧត្តម ជៀប សួរ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ហើយ​បាន​បង្វែរ​ទៅ​ឯកឧត្តម ហេង គុណលាង អ្នក​នាំ​ពាក្យ​ក្រសួង ដោយ​លោកបានអាន ប៉ុន្តែមិនបានឆ្លើយតបមកកាន់សារ​ជា​អក្សរ និង​សំឡេង​របស់ក្រុមការងារ Globe នោះទេ។ ចំណែកឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​នាយកដ្ឋាន​រ៉ែ​នៃ​ក្រសួង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

The sprawling site of the 265-megawatt, semi-built Han Seng coal power plant in Cambodia’s Oddar Meanchey province. Surrounded by fields of cassava and other crops, the project missed its deadline to go online last year and was silent when reporters visited at the end of June. Photo by Anton L. Delgado for Southeast Asia Globe.

សំណង់រោងចក្រអគ្គីសនីធ្យូងថ្មនៅកម្ពុជា

នៅខេត្តឧត្តរមានជ័យ ផលវិបាកផ្នែកហិរញ្ញវត្ថុកំពុងជំរុញឱ្យក្រុមហ៊ុនដែលជួយដល់រោងចក្រថាមពល ហានសេង ដែលមានតម្លៃ ៣៧០លានដុល្លារ ចាប់គិតគូរឡើងវិញ។

របាយការណ៍ពាក់កណ្តាលឆ្នាំ ២០២២ របស់ក្រុមហ៊ុន Guodian Kangneng Technology Stock Co. បានបង្ហាញថា ប្រាក់ចំណេញសុទ្ធ ដែលជាកម្មសិទ្ធិរបស់ភាគទុនិកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ បានទទួលរងនូវការថយចុះជិត ៩០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយម្ចាស់ភាគហ៊ុនធំមួយ គ្រោងនឹងកាត់បន្ថយភាគហ៊ុនរបស់ពួកគេ ពីរលានភាគហ៊ុន។

នៅក្នុងខែកញ្ញា ក្រុមហ៊ុន Huazi International ជាអ្នកម៉ៅការថ្មី បានមកកាន់គម្រោងនេះម្តង។ ផែនការសាងសង់រោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ មិនបានផ្លាស់ប្តូរទេ ប៉ុន្តែក្រុមហ៊ុន Huazi បានប្រកាសពីគម្រោងក្នុងការបន្ថែម ថាមពលដើរដោយពន្លឺព្រះអាទិត្យ ២០០ មេហ្គាវ៉ាត់ នៅទីតាំងដដែល។ នេះជាលើកទីមួយហើយ ដែលការផលិតថាមពលប្រភេទផ្សេង បែរមកបន្ថែមនឹងផែនការរបស់រោងចក្រថាមពល ហាន សេង ដែលកំពុងជួបការលំបាកស្រាប់។

ចំណែកការដ្ឋានជីកធ្យូងថ្មយន់ឃាង ដែលគេសន្មត់ថា នៅថ្ងៃអនាគត អាចនឹងផ្គត់ផ្គង់ទៅរោងចក្រអគ្គីសនី ដែលមិនទាន់បញ្ចប់ការសាងសង់មួយនេះ កំពុងដំណើរការធម្មតា នៅចម្ងាយប្រហែលពីរគីឡូម៉ែត្រ ពី​គ្នាតែប៉ុណ្ណោះ។

Farmer Boy Troch, who neighbours the Yun Khean coal mine in Cambodia’s Oddar Meanchey province. Photo by Anton L. Delgado for Southeast Asia Globe.

លោកអ៊ុំ បូយ ត្រុច ដែលបានរស់នៅជាប់គំនរអាចម៍ដីរ៉ែនៅក្បែរការដ្ឋាន ជិតមួយទសវត្សរ៍ទៅហើយនោះ ជឿថា សកម្មភាពធ្យូងថ្មបានបំពុលទឹកក្រោមដី​ នៃដីស្រែរបស់គាត់។ លោកអ៊ុំបានបន្តថា វាធ្វើឱ្យស្រូវរបស់គាត់ឡើងក្រហម និងប៉ះពាល់ដល់សត្វចិញ្ចឹមរបស់គាត់។

ជាមួយនឹងនាឡិកាដៃពណ៌មាសដែលមានរូបអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកអ៊ុំ ត្រុច ចង្អុលទៅគំនរអាចម៌រ៉ែ ហើយបានមានប្រសាសន៍ថា៖ «មានដីជាច្រើនដែលរងផលប៉ះពាល់ ដោយសារអាចម៌រ៉ែនេះ ប៉ុន្តែមេភូមិ និងមេឃុំមិនអើពើ”។ ជាមួយនឹងចៅរបស់គាត់ដើរក្បែរ លោកអ៊ុំត្រុច បានបន្តថា គាត់ខ្លាចការជីកយករ៉ែធ្យូងថ្មនឹងកាន់តែរីកដុះដាល នៅក្នុងភូមិរបស់គាត់ ប្រសិនបើរោងចក្រថាមពលចាប់ដំណើរការមែន។

«អញ្ចឹងបានថា យើងជាប្រជាពលរដ្ឋមិនហ៊ានតវ៉ាទេ ព្រោះប្រជាពលរដ្ឋយើងទន់ខ្សោយ» លោកអ៊ុំបានមានប្រសាសន៍។ «បើគេឱ្យនៅវាគ្រាន់ ប៉ុន្តែខ្លាចតែគេមិនឱ្យនៅទៀត‍»។

Heaps of earth from the Yun Khean coal mine contrast with the surrounding farms and forest two kilometres from the Han Seng power plant in Cambodia’s Oddar Meanchey province. Photos by Anton L. Delgado for Southeast Asia Globe.

នៅឯខេត្តកោះកុងវិញ ក្តីកង្វល់របស់ប្រជាពលរដ្ឋក៏ដូចគ្នាទៅនឹងការព្រួយបារម្ភរបស់លោកអ៊ុំដែរ។

ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនវិនិយោគធំជាងគេមួយ ក្នុងប្រទេសកម្ពុជាដែលមានទំនាក់ទំនងជាមួយសម្តេច ហ៊ុន សែន បានទទួលសម្បទានដីជិត ១៧០ ហិកតាក្នុងឆ្នាំ ២០២០ ក្នុង ឧទ្យានជាតិបុទុមសាគរ សម្រាប់រោងចក្រថាមពលធ្យូងថ្ម។

ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​នេះ​បាន​ត្អូញត្អែរ​ពី​ការ​បណ្តេញ​ចេញ​ និង​សំណង​ក្នុងទឹកប្រាក់តិចតួច ពីក្រុមហ៊ុនឯកជន។ ផ្ទះ​របស់​លោកពូ កែវ ខន ត្រូវ​បាន​កម្ទេច​ចោល​ក្នុង​ឆ្នាំ ២០២១ ដោយ​កងកម្លាំងចម្រុះរបស់អាជ្ញាធរ។ ក្នុងនោះមានអ្នកដែលត្រូវបាត់បង់ដីចំនួន ៣៧​នាក់ បាន​រួមគ្នាដាក់​ញត្តិ ដើម្បីទាមទារសំណង និងសង្ឃឹមថានឹងទទួលបានសំណាងសមរម្យជាងនេះ។

«ពួកយើងទាំងអស់គ្នា ប្រមូលគ្នាដើម្បីតវ៉ានឹងក្រុមហ៊ុន» លោកពូខន បានមានប្រសាសន៍។ លោកពូបានបន្តថា៖ «គេដឹងតើ! អភិបាលខេត្ត ហើយនឹងមន្ទីរ ប៉ុន្តែអត់មានពីណាជួយអីយើងបានផង»។

គ្មានសកម្មភាពសាងសង់រោងចក្រធ្យូងថ្មនៅខេត្តកោះកុងនោះទេ ប៉ុន្តែ​ព្រៃឈើ​កំពុង​ត្រូវ​បានគេ​កាប់​ឆ្ការ ​នៅ​ជុំវិញ​ទីតាំង​គម្រោង​ដែលគេ​បាន​កំណត់។ តំបន់ទាំងនេះផងដែរ នៅក្នុងឧទ្យានជាតិត្រូវបានផ្តល់ឱ្យទៅក្រុមហ៊ុន Royal Group ក្នុងសម្បទានដីជិត 10,000 ហិកតានៅឆ្នាំនេះ។

Residents who were evicted or sold their land to Royal Group, signed petitions and wrote letters to provincial and national authorities for fairer compensations to no avail. Photos by Anton L. Delgado for Southeast Asia Globe.

លោក Thomas Pianka ជាអនុប្រធានផ្នែកថាមពលរបស់ក្រុមហ៊ុន Royal Group បាត្រនឆ្លើយតបថា៖ «ខ្ញុំអត់ត្រូវការនិយាយជាមួយអ្នកទេ» បន្ទាប់ពីក្រុមការងារ Globe បានណែនាំខ្លួន។

នៅក្រុងព្រះសីហនុ រោងចក្រអគ្គីសនីដើរដោយធ្យូងថ្មពីរកំពុងដំណើរការ នៅតែបង្កជាក្តីកង្វល់ ទាក់ទងនឹងបញ្ហាសុខភាពដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ។

រោងចក្រអគ្គីសនីធ្យូងថ្មក៏មានការពាក់ព័ន្ធជាមួយនឹងកត្តាដែលបង្កឱ្យមានជម្ងឺមហារីកដែរ។ ការស្រាវជ្រាវ ដែលធ្វើឡើងកាលពីឆ្នាំ ២០១៩ បានប៉ាន់ស្មានថា នៅឆ្នាំ ២០២៥ ជម្ងឺមហារីកសួត ១.៣៧ លានករណី នឹងកើតឡើងនៅជុំវិញពិភពលោក។​

While the first land concession Royal Group received from the government for the coal project has seen little to no activity, the area given to the company in a second concession within the national park is steadily being cleared. Photo by Anton L. Delgado for Southeast Asia Globe.

លោកពូ សាង សារ៉ូ ជាសន្តិសុខ និងជាអ្នករស់នៅក្បែររោងចក្រអគ្គីសនីធ្យូងថ្ម Cambodian Energy Limited ក្នុងស្រុកស្ទឹងហាវ បានមានប្រសាសន៍ថា បុគ្គលិកនៅរោងចក្រ មានការព្រួយបារម្ភ អំពីផលប៉ះពាល់សុខភាព។ លោកពូបានបន្តថា ខាងរោងចក្រ មិនដែលប្រាប់អំពីផលប៉ះពាល់ទាំងនេះ ដល់បុគ្គលិកទេ។

មេ​ភូមិ​របស់​គាត់​ គឺអ៊ុំស្រី លី សុជាតិ មាន​ប្រសាសន៍​ថា អ្នកស្រុកតែងតែរអ៊ូរទាំ អំពីក្លិនដែលភាយចេញពីធ្យូងថ្ម។ អ៊ុំស្រីបានរៀបរាប់ថា អ្នកភូមិរបស់​គាត់​ឈប់​ប្រមូល​ទឹកភ្លៀង​ហើយ ដោយ​សារតែខ្លាច​មានសារធាតុពុលដល់បរិយាកាសពីបង្កឡើងពីធ្យូងថ្ម។

ក្នុងនាមជាមេភូមិមួយរូប អ៊ុំស្រីបានចូលរួមការប្រជុំ ទាក់ទងនឹងឱកាសការងារ សម្រាប់ប្រជាជនក្នុងសហគមន៍ជាច្រើនដងក៏ពិតមែន ប៉ុន្តែខាងរោងចក្រ មិនដែលធ្វើការណែនាំ អំពីផលប៉ះពាល់ពីធ្យូងថ្មនោះ។
នៅពេលដែលក្រុមការងារកំពុងអង្គុយក្នុងទូកជាមួយលោក ហង្ស តារា នៅក្បែររោងចក្រនោះ គាត់បាន​រៀបរាប់​ថា នេះជាមូលហេតុដែល​គាត់ផ្លាស់ការងារ ​ពី​ជាង​ភ្លើងនៅ​រោងចក្រ​អគ្គីសនី ​ទៅ​ជា​អ្នក​នេសាទ​។

Loy Chaem, a crab fisherman in Sihanoukville province, passes the coal power plants on the coast of Steung Hav district. Photo by Anton L. Delgado for Southeast Asia Globe.

លោក ដារ៉ា បានលើកឡើងអំពីអាការៈឈឺក្បាលខ្លាំង និងក្អកញឹកញាប់ នៅពេលដែលគាត់បំពេញការងារនៅរោងចក្រ។ លោកបានបន្តថា៖ «ខ្ញុំពិតជាបារម្ភអំពីសុខភាពរបស់ខ្ញុំណាស់»។ លោកបានបន្តរៀបរាប់ថា៖ «ឥលូវនេះខ្ញុំបារម្ភអំពី [ផលប៉ះពាល់ដល់សុខភាព] ត្រីម្តង»។

នៅពេលដែលលោកដារ៉ាឈរនៅលើក្បាលទូក លោកពូ លយ ឆែម កំពុងអង្គុយកាន់ចង្កូតទូកនៅខាងក្រោយ។ ពេលដែលពួកគាត់បើកទូកកាត់ផែផ្ទុកធ្យូងថ្ម របស់រោងចក្រអគ្គីសនី លោកពូឆែមងើបឈរពីកន្លែងអង្គុយរបស់គាត់ រួចចង្អុលទៅត្រីដូហ្វីន ដែលកំពុងងើបចេញពីផ្ទៃទឹក។

លោកពូឆែមបាបមានប្រសាសន៍ថា៖ «ឥលូវខ្ញុំមិនសូវឃើញត្រីដូហ្វីនច្រើនទេ។ ពួកវាលែងនៅដោយសារធ្យូងថ្ម។ ដូចយើងអញ្ចឹង…ពួកវារស់ទៅរស់នៅកន្លែងឆ្ងាយៗពីនេះ»។ លោកពូបានពន្យល់ទៀតថា សព្វថ្ងៃនេះ ទាល់តែគាត់បើកទូកចេញទៅក្បែរខេត្តកោះកុង ទើបអាចរកត្រីបាន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Royal Group មានគម្រោងសាងសង់រោងចក្រអគ្គីសនីដើរដោយការដុតធ្យូងថ្មនៅខេត្តកោះកុង។

ស្របពេលដែលលោកពូក្រឡេកមើលដីគោគរួច គាត់បានពោលថា៖ «ប្រសិនបើគេសាងសង់រោងចក្រមែន ទាំងយើង ទាំងត្រី លែងមានកន្លែងរត់គេចទៀតហើយ»។


រាយការណ៍បន្ថែម៖ Andrew Haffner និង ឡាយ សុផាន់ណា
អត្ថបទនេះទទួលបានការគាំទ្រពីជំនួយ News Reporting Pitch Initiative ពីមូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ​ Konrad-Adenauer-Stiftung ប្រចាំកម្ពុជា

The post ការពឹងផ្អែកលើអគ្គីសនីធ្យូងថ្ម បង្អាក់ដំណើរការថាមពលនៅកម្ពុជា appeared first on Southeast Asia Globe.

ShareTweetSend
Previous Post

Naira Marley accuses Iyabo Ojo of defamation, demands N500m

Next Post

World close to 1.5 degrees threshold after hottest year on record

Related News

Secretary-General of ASEAN receives the Governor of the Banco Central de Timor-Leste
Asia

Secretary-General of ASEAN receives the Governor of the Banco Central de Timor-Leste

July 30, 2026
Teen in high-speed police chase who collided with 6 cars handed 18 charges
Asia

Teen in high-speed police chase who collided with 6 cars handed 18 charges

May 27, 2026
Hong Kong private tutor jailed for 4½ years over repeatedly molesting boy
Asia

Hong Kong private tutor jailed for 4½ years over repeatedly molesting boy

May 27, 2026
AI demand strains supplies of lasers, fiber and other optical tech
Asia

AI demand strains supplies of lasers, fiber and other optical tech

May 26, 2026
Next Post
World close to 1.5 degrees threshold after hottest year on record

World close to 1.5 degrees threshold after hottest year on record

Discussion about this post

Subscribe To Our Newsletters

    Customer Support


    1251 Wilcrest Drive
    Houston, Texas
    77042 USA
    Call-832.795.1420
    e-mail – news@theinsightpost.com

    Subscribe To Our Newsletters

      Categories

      • Africa
      • Africa-East
      • African Sports
      • American Sports
      • Arts
      • Asia
      • Australia
      • Business
      • Business Asia
      • Business- Africa
      • Canada
      • Defense
      • Education
      • Egypt
      • Energy
      • Entertainment
      • Europe
      • European Soccer
      • Finance
      • Germany
      • Ghana
      • Health
      • Insight
      • International
      • Investing
      • Japan
      • Latest Headlines
      • Life & Living
      • Markets
      • Mobile
      • Movies
      • New Zealand
      • Nigeria
      • Politics
      • Scholarships
      • Science
      • South Africa
      • South America
      • Sports
      • Tech
      • Travel
      • UK
      • USA
      • Weather
      • World
      No Result
      View All Result

      Recent News

      US Navy to overhaul torpedo stockpile under new two-war strategy

      US Navy to overhaul torpedo stockpile under new two-war strategy

      July 30, 2026
      Free Cloud Computing Course | AWS Re/Start Program 

      Free Cloud Computing Course | AWS Re/Start Program 

      July 30, 2026
      Thirty Years Later

      Thirty Years Later

      July 30, 2026
      Announcing Codemagic Patch: an open-source CodePush rebuild for React Native

      Announcing Codemagic Patch: an open-source CodePush rebuild for React Native

      July 30, 2026
      • Home
      • Advertise With Us
      • About Us
      • Corporate
      • Consumer Rewards
      • Forum
      • Privacy Policy
      • Social Trends

      Theinsightpost ©2026 | All Rights Reserved. Theinsightpost is an Elnegy LLC company, registered in Texas, USA

      Welcome Back!

      Login to your account below

      Forgotten Password?

      Retrieve your password

      Please enter your username or email address to reset your password.

      Log In

      Add New Playlist

      We are using cookies to give you the best experience on our website.

      You can find out more about which cookies we are using or switch them off in .

      No Result
      View All Result
      • Home
      • Insight
      • Blog
      • Business
      • Entertainment
      • Health
      • Politics
      • Shop
        • Gift Shop
        • Value Shop
        • Store
        • Bargain Shop
        • Discount
      • Sports
      • Tech
      • Travel
      • USA
      • Video
      • World
        • Asia
        • Africa
        • South America
        • North America
        • Europe
        • Oceania

      Theinsightpost ©2026 | All Rights Reserved. Theinsightpost is an Elnegy LLC company, registered in Texas, USA

      The Insight Post
      Powered by  GDPR Cookie Compliance
      Privacy Overview

      This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.

      Strictly Necessary Cookies

      Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings.

      Cookie Policy

      More information about our Cookie Policy