• Home
  • Insight
  • Blog
  • Business
  • Entertainment
  • Health
  • Politics
  • Shop
    • Gift Shop
    • Value Shop
    • Store
    • Bargain Shop
    • Discount
  • Sports
  • Tech
  • Travel
  • USA
  • Video
  • World
    • Asia
    • Africa
    • South America
    • North America
    • Europe
    • Oceania
Saturday, August 29, 2026
No Result
View All Result
Subscribe Now
  • Home
  • Insight
  • Blog
  • Business
  • Entertainment
  • Health
  • Politics
  • Shop
    • Gift Shop
    • Value Shop
    • Store
    • Bargain Shop
    • Discount
  • Sports
  • Tech
  • Travel
  • USA

    AI-generated CSAM possession protected by First Amendment court ruling

    Opinion | What It Took to Dismantle the Most Powerful Company in the World

    Trump Brands Anti-Genocide Group “Terrorist”

    Fans in Dollywood react to death of music star, actor and beloved figure Dolly Parton at 80

    Tim Curry’s devilish charm was irresistible

    USS Abraham Lincoln heads to Thailand for brief stop after lengthy deployment at sea

    Immigrant Grocery Store Owners Sue NY Mayor Mamdani over Socialist Grocery Scheme

    Homeless agency has posh digs while ‘clients’ live in squalor

    3 rescued belugas make 2,500-mile journey to SeaWorld San Diego

  • Video
  • World
    • Asia
    • Africa
    • South America
    • North America
    • Europe
    • Oceania
The Insight Post
  • Home
  • Insight
  • Blog
  • Business
  • Entertainment
  • Health
  • Politics
  • Shop
    • Gift Shop
    • Value Shop
    • Store
    • Bargain Shop
    • Discount
  • Sports
  • Tech
  • Travel
  • USA

    AI-generated CSAM possession protected by First Amendment court ruling

    Opinion | What It Took to Dismantle the Most Powerful Company in the World

    Trump Brands Anti-Genocide Group “Terrorist”

    Fans in Dollywood react to death of music star, actor and beloved figure Dolly Parton at 80

    Tim Curry’s devilish charm was irresistible

    USS Abraham Lincoln heads to Thailand for brief stop after lengthy deployment at sea

    Immigrant Grocery Store Owners Sue NY Mayor Mamdani over Socialist Grocery Scheme

    Homeless agency has posh digs while ‘clients’ live in squalor

    3 rescued belugas make 2,500-mile journey to SeaWorld San Diego

  • Video
  • World
    • Asia
    • Africa
    • South America
    • North America
    • Europe
    • Oceania
No Result
View All Result
No Result
View All Result
Home Asia

ខួប៣០ឆ្នាំ នៃវិទ្យាស្ថាន CDRI ៖ កិច្ចសន្ទនាពិសេសជាមួយ លោកស្រីអគ្គនាយិកា បណ្ឌិត អេង នេត្រា  

by Theinsightpost
January 13, 2023
in Asia
0 0
0
ខួប៣០ឆ្នាំ នៃវិទ្យាស្ថាន CDRI ៖ កិច្ចសន្ទនាពិសេសជាមួយ លោកស្រីអគ្គនាយិកា បណ្ឌិត អេង នេត្រា  


នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៣ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(វបសអ-CDRI) បានប្រារព្ធខួបលើកទី៣០​ នៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ អស់រយៈពេល ៣ ទស្សវត្សរ៍ CDRI ផ្តល់ធនធានដ៏មានតម្លៃ សម្រាប់អ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសកម្ពុជា តាមរយៈ ការ​អភិវឌ្ឍសមត្ថភាព និងការស្រាវជ្រាវរបស់ពួកគេក្នុង វិស័យសំខាន់ៗទាំង៥។ កិច្ចសម្ភាសន៍ ជាមួយលោកស្រីអគ្គនាយិកា បណ្ឌិត អេង នេត្រា ខាងក្រោម បង្ហាញពីជំហរ និងតួនាទីរបស់ CDRI នៅក្នុងការអភិវឌ្ឍរបស់កម្ពុជា។

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI)  ប្រារព្ធខួបលើកទី៣០ ក្នុងការរួមចំណែកដល់វិស័យស្រាវជ្រាវរបស់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តើកត្តាអ្វីខ្លះបានជំរុញឱ្យវិទ្យាស្ថាន CDRI ទទួល​បាន​​ភាពជោគជ័យ ដូចដែលយើងបានឃើញ ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ?

ចាប់តាំងពីថ្ងៃស្ថាបនាដំបូង ក្នុងនាមជាស្ថាប័នកសាងសមត្ថភាព វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនគេស្គាល់ថា វិទ្យាស្ថាន CDRI បានកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនង និងការជឿទុកចិត្តគ្នាយ៉ាងស៊ីជម្រៅ ជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យយើង កំណត់បញ្ហាប្រឈមសំខាន់ៗដែល ប្រទេសជាតិកំពុងជួបប្រទះ។ ទោះយ៉ាងណា ចំណេះដឹង​ដំបូង​នេះ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍស្ថាប័ន ដែលអ្នករាល់គ្នានៅពីក្រោយការស្រាវជ្រាវទាំងនេះ ជាអ្នកទទួលខុសត្រូវយ៉ាងពិតប្រាកដ ទៅលើភាពជោគជ័យរបស់ CDRI ។

វឌ្ឍនភាពនៃការបង្កើតចំណេះដឹង និងសមិទ្ធផលនៃការចូលរួមបង្កើតគោលនយោបាយ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ នឹងមិនអាចទៅរួចនោះទេ បើគ្មានការប្តេជ្ញាចិត្តរបស់បុគ្គលិកយើងទៅលើគុណតម្លៃស្នូលរបស់ CDRI ជាពិសេសការផ្តោតសំខាន់លើការរួមចំណែកដ៏មានតម្លៃ ការទទួលខុសត្រូវចំពោះការអភិវឌ្ឍប្រទេសកម្ពុជា និង មហាអនុតំបន់ទន្លមេគង្គ។

ការស្រាវជ្រាវដែល CDRI បានបង្កើតក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ គ្របដណ្តប់លើប្រធានបទជាច្រើន រាប់ចាប់ពី វិស័យកសិកម្ម ការអប់រំ និងបរិស្ថាន រហូតដល់សេដ្ឋកិច្ច និងអភិបាលកិច្ច។ ហេតុអ្វីបានជាវិទ្យាស្ថានសម្រេចជ្រើសរើស និងផ្តោតសំខាន់ទៅលើមជ្ឈមណ្ឌលស្រាវជ្រាវទាំងប្រាំ ដែលកំពុងដំណើរការ?

ការជ្រើសរើសយក មជ្ឈមណ្ឌលស្រាវជ្រាវទាំងប្រាំរបស់ CDRI នាពេលបច្ចុប្បន្ន ​ដោយ​សារតែ​វិស័យ​ទាំង​នេះ​ សុទ្ធសឹងតែជា​សសរស្តម្ភ​នៃ​សង្គម​កម្ពុជា។ តាមការសិក្សា និងស្វែងយល់ពីទំនាក់ទំនង និងឥទ្ធិពលរបស់វិស័យទាំងប្រាំនេះ វិទ្យាស្ថានអាចផលិតទិន្នន័យដ៏មានតម្លៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ និយាយជារួម សមិទ្ធផលដែលចេញពីមជ្ឈមណ្ឌលទាំងនេះ ត្រូវបានតាក់តែងនៅក្នុងផែនការយុទ្ធសាស្ត្រប្រាំឆ្នាំរបស់វិទ្យាស្ថាន ជា ឯកសារដែលបានបង្កើតឡើងតាមរយៈការពិគ្រោះយោបល់ និងមតិកែលម្អពីតួអង្គសំខាន់ៗ ព្រមទាំងស្ថាប័នទាំងក្នុង និង​ ក្រៅប្រទេស ហើយផែនការយុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងពីអាទិភាពរបស់រដ្ឋាភិបាល និងដៃគូមិនមែនរដ្ឋាភិបាល ក៏ដូចជា ការផ្លាស់ប្តូរនៃការអភិវឌ្ឍក្នុងតំបន់។

ផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ CDRI គឺការលើកកម្ពស់ភាពជាដៃគូ និងការសហការជាមួយស្ថាប័ន និងអង្គការមួយចំនួន ទាំងវិស័យសាធារណៈ និងឯកជន។ តើភាពជាដៃគូនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ជាពិសេសទាក់ទងនឹងការផលិត ការស្រាវជ្រាវដែលអាចអនុវត្តបាន សម្រាប់ការអភិវឌ្ឍគោលនយោបាយ?

យុទ្ធសាស្ត្រនេះ ត្រូវបានអនុវត្ត នៅគ្រប់ផ្នែកការងារទាំងអស់របស់ CDRI តួយ៉ាងដូចជា ការស្រាវជ្រាវត្រូវបានបង្កើត និងផលិតដោយក្រុមអ្នកស្រាវជ្រាវក្នុងស្រុក(កម្ពុជា) ក្រោមភាពជាដៃគូយ៉ាងជិតស្និទ្ធ និងផ្ទាល់ជាមួយរដ្ឋាភិបាល និងតួអង្គ អភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការរចនាការស្រាវជ្រាវ រហូតដល់ការអនុវត្ត និងការទទួលយក គោលនយោបាយរបស់ររដ្ឋាភិបាល។ ការវិនិយោគដ៏ហ្មត់ចត់ ក្នុងការនាំយកអ្នកបង្កើតគោលនយោបាយ មកចូលរួមនៅក្នុងដំណើរការស្រាវជ្រាវ បានកសាងមូលដ្ឋាននៃភាពជាម្ចាស់ទៅលើសមិទ្ធផលស្រាវជ្រាវទាំងនោះ និងផ្តល់អត្ថប្រយោជន៍ តាមរយៈការផ្ដល់ព័ត៌មាន និងបង្កើតការជជែកពិភាក្សា និងដំណាក់កាលនៃការបង្កើតការស្រាវជ្រាវ  នៅទូទាំងដំណើរការអភិវឌ្ឍគោលនយោបាយសំខាន់ៗរបស់កម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ គេមើលឃើញមានការរំពឹងទុកជាច្រើន ទៅលើការកើនឡើងនៃឥទ្ធិពលរបស់អាស៊ាន ទៅលើពិភពលោក។ តាមគំនិតរបស់លោកស្រីនាយិកា តើយើងអាចឃើញឱកាសដ៏ល្អ ក៏ដូចជាបញ្ហាប្រឈមចម្បងសម្រាប់កម្ពុជាអ្វីខ្លះ ក្នុងភាពជាដៃគូក្នុងតំបន់អាស៊ាននេះ។ ហើយក្នុងបរិបទនេះ តើ CDRI អាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស បានយ៉ាងដូចម្តេចខ្លះ?

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន នឹងមានសារៈសំខាន់កាន់តែខ្លាំងឡើង ទៅលើកិច្ចការដូចជា ការបម្រែបម្រួលអាកាសធាតុ ការពឹងផ្អែកលើខ្សែសង្វាក់ ផ្គត់ផ្គង់សកល និងបញ្ហាប្រឈមនៃជំងឺកូវីដ១៩។ ស្របជាមួយគ្នានេះ យើងនូវតែមើលឃើញឱកាស សម្រាប់កំណើនរួម ផងដែរ។

តាមរយៈការកសាងភាពជាដៃគូជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ក្រោមការសហការស្រាវជ្រាវរួមគ្នា និងការពិភាក្សា គោលនយោបាយ វិទ្យាស្ថាន CDRI កំពុងជួយអភិវឌ្ឍប្រព័ន្ធអេកូឡូសុីសម្រាប់ចែករំលែកចំណេះដឹង ដែលអាចផ្តល់ អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធនៅទូទាំងតំបន់។ កិច្ចសហការរបស់ CDRI ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន រួមចំណែកដល់ការបង្កើនការយល់ដឹង ការឱ្យតម្លៃ និងអន្តរកម្មរវាងស្ថាប័ន និងអ្នកគ្រប់គ្នា ដែលមានតួនាទី និងឥទ្ធិពល ក្នុងការផ្តល់ព័ត៌មាន និងកំណត់ទិសដៅនៃប្រទេសរបស់ពួកគេ និងតំបន់អាស៊ានទាំងមូល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ អាចជួយអភិវឌ្ឍទំនាក់ទំនងដ៏មានអត្ថប្រយោជន៍ទៅវិញទៅមក ហើយនឹងចាំបាច់នៅពេលអនាគត។

បើសម្លឹងទៅអនាគត តើលោកស្រីមានក្តីសង្ឃឹម និងទស្សនវិស័យបែបណាសម្រាប់អនាគតនៃប្រទេសកម្ពុជា ហើយតើ CDRI នឹងដើរតួនាទីអ្វីនាពេលអនាគត?

ការ​អភិវឌ្ឍ​របស់​កម្ពុជា កំពុង​ស្ថិត​នៅ​ចំណុចរបត់ដ៏សំខាន់មួយ។ សម្រាប់ប្រទេសកម្ពុជា ការស្ដា​រឡើង​វិញ​ក្រោយការរាតត្បាត ជាសាកលនៃជំងឺកូវីដ១៩ អាចមានភាពស្មុគស្មាញ ដោយសារវាមានផលប៉ះពាល់គួរឱ្យកត់សំគាល់ ទាំងការរីករាលដាល និងជម្រៅនៃទ្ធិពល។ ម្យ៉ាងទៀត យើងក៏ទទួលស្គាល់សម្ពាធបញ្ហាផ្សេងៗទាំងក្នុងតំបន់ និង ពិភពលោក ក្រៅតែពីជំងឺកូវីដ១៩ ដូចជាការរេចរឹលបរិស្ថាន អស្ថិរភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបែបជាតិនិយម ជាដើម។ កម្ពុជាត្រូវត្រៀមទិសដៅថ្មី សម្រាប់កំណើនដែលនឹងរីកចម្រើននាពេលខាងមុខ នៅក្នុងទិដ្ឋភាពដែលតែងតែផ្លាស់ប្តូរជាបន្ត បន្ទាប់របស់ពិភពលោក។ ការតម្រង់ទិស ក្រោយវិបត្ដិជំងឺកូវីដ១៩ មិនត្រឹមតែត្រូវការផ្តល់កំណើនខ្ពស់ និងមានភាពចម្រុះ ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវសម្រេចអោយបាននូវការអភិវឌ្ឍដែលប្រកបដោយគុណភាព និងបរិយាប័ន្នផងដែរ។ វេទិកាដែល មាន ឥទ្ធិពលលើការស្រាវជ្រាវ និងគោលនយោបាយរបស់ CDRI ដែលមានដូចជា សន្និសីទចក្ខុវិស័យប្រចាំឆ្នាំរបស់ប្រទេស​កម្ពុជា បានផ្តល់ការណែនាំ និងភស្តុតាងគោលនយោបាយ ទៅដល់អ្នកបង្កើតគោលនយោបាយសំខាន់ៗ ដើម្បីជជែកពិភាក្សា និងចែករំលែកចំណេះដឹង នៅពេលពួកគេសម្លឹងទៅកាន់ទិសដៅអនាគត និងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ។ ជារួម វិទ្យាស្ថាន CDRI នឹងបន្តផ្តល់ជាកន្លែប្រៀបដូចជាផ្ទះមួយ ដល់អ្នកស្រាវជ្រាវគ្រប់រូបដែលមានការប្តេជ្ញាចិត្ត និងបន្តបណ្តុះសហគមន៍ចែករំលែកចំណេះដឹង សម្រាប់ភាពប្រសើរឡើងរបស់ប្រទេសកម្ពុជា៕



Source link

ShareTweetSend
Previous Post

Efia Odo disputes having an affair with Shatta Wale.

Next Post

Putin’s shake-up of Russia’s commanders won’t quell infighting – POLITICO

Related News

Asia

 ہنی  البیلا  کا سلیمان  بٹ کے ساتھ مل کر امریکا میں  تھیٹر اور فلم سازی کا اعلان 

August 29, 2026
Asia

India’ Space Industry Enters New Era as Startups Chase Capital, Customers and Global Ambitions

August 28, 2026
Asia

Kioxia and Sandisk to invest $31bn in Japan for AI buildout

August 28, 2026
Asia

Japan’s Next-Gen Stand-Off Jammer Aircraft Enters Operational Test Phase

August 27, 2026
Next Post
Putin’s shake-up of Russia’s commanders won’t quell infighting – POLITICO

Putin’s shake-up of Russia’s commanders won’t quell infighting – POLITICO

Discussion about this post

Subscribe To Our Newsletters

    Customer Support


    1251 Wilcrest Drive
    Houston, Texas
    77042 USA
    Call-832.795.1420
    e-mail – news@theinsightpost.com

    Subscribe To Our Newsletters

      Categories

      • Africa
      • Africa-East
      • African Sports
      • American Sports
      • Arts
      • Asia
      • Australia
      • Business
      • Business Asia
      • Business- Africa
      • Canada
      • Defense
      • Education
      • Egypt
      • Energy
      • Entertainment
      • Europe
      • European Soccer
      • Finance
      • Germany
      • Ghana
      • Health
      • Insight
      • International
      • Investing
      • Japan
      • Latest Headlines
      • Life & Living
      • Markets
      • Mobile
      • Movies
      • New Zealand
      • Nigeria
      • Politics
      • Scholarships
      • Science
      • South Africa
      • South America
      • Sports
      • Tech
      • Travel
      • UK
      • USA
      • Weather
      • World
      No Result
      View All Result

      Recent News

      Carlton defeats Melbourne to continue dream run with AFL wildcard round win

      August 29, 2026

      Answering the question behind the question

      August 29, 2026

      Disclosure Day | Official Trailer

      August 29, 2026

      Rupee To Be Honored At Caribbean Pop-Up Carnival In Times Square

      August 29, 2026
      • Home
      • Advertise With Us
      • About Us
      • Corporate
      • Consumer Rewards
      • Forum
      • Privacy Policy
      • Social Trends

      Theinsightpost ©2026 | All Rights Reserved. Theinsightpost is an Elnegy LLC company, registered in Texas, USA

      Welcome Back!

      Login to your account below

      Forgotten Password?

      Retrieve your password

      Please enter your username or email address to reset your password.

      Log In

      Add New Playlist

      We are using cookies to give you the best experience on our website.

      You can find out more about which cookies we are using or switch them off in .

      No Result
      View All Result
      • Home
      • Insight
      • Blog
      • Business
      • Entertainment
      • Health
      • Politics
      • Shop
        • Gift Shop
        • Value Shop
        • Store
        • Bargain Shop
        • Discount
      • Sports
      • Tech
      • Travel
      • USA
      • Video
      • World
        • Asia
        • Africa
        • South America
        • North America
        • Europe
        • Oceania

      Theinsightpost ©2026 | All Rights Reserved. Theinsightpost is an Elnegy LLC company, registered in Texas, USA

      The Insight Post
      Powered by  GDPR Cookie Compliance
      Privacy Overview

      This website uses cookies so that we can provide you with the best user experience possible. Cookie information is stored in your browser and performs functions such as recognising you when you return to our website and helping our team to understand which sections of the website you find most interesting and useful.

      Strictly Necessary Cookies

      Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings.

      Cookie Policy

      More information about our Cookie Policy